ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លេខាធិការ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា និងលោកជំទាវ មុំ សណ្តាប់ សមាជិកក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ព្រមទាំងផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាសង្កាត់ មកជួបផ្ទាល់ជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នៅព្រឹទ្ធសភា។ ពិធីសំណេះសំណាល ប្រព្រឹត្តទៅនៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន